Social Network

គ្រូ​កម្ពុជា ​បញ្ជាក់​ច្បាស់​ៗ ​យប់​នេះ បន្តឆន្ទៈ​​លេង​ប្រយុទ្ធ​ដដែល​

“ទោះជាប៉ះក្រុមខ្លាំងណាក៏ដោយ ពួកយើងនឹងលេងតាមរបៀបរបស់យើង ក្លាហាន ហានលេង និងឆន្ទៈប្រយុទ្ធជានិច្ច”។ សម្ដីរបស់លោក Felix គ្រូបង្វឹកកម្ពុជា មុនប៉ះក្រុមហុងកុងល្ងាចម៉ោង៦:៣០នាទីនេះ វគ្គជម្រុះ World Cup 2022 ។

កម្ពុជាមួយរយៈចុងក្រោយនេះ មិនមានប្រវត្តិយកឈ្នះលើក្រុមហុងកុងបាននោះទេ ប៉ុន្តែក៏មានឱកាសស៊ុតចូលក្រុមពោរពេញដោយកីឡាករកូនកាត់នេះដែរ។ បើធៀប FIFA Ranking គឺហុងកុង មានចំណាត់ថ្នាក់ល្អជាងកម្ពុជា ប៉ុន្តែចំណាត់ថ្នាក់នេះក៏មិនបានធ្វើឱ្យក្រុមកម្ពុជាខ្លាចមិនហានលេងប្រយុទ្ធឡើយ។

ផ្ទុយទៅវិញ លោក Felix ដែលជាគ្រូបង្វឹកនោះ បានប្រាប់ទៅកូនក្រុមឱ្យបន្ដលេងមិនខា្លច ហើយប្រយុទ្ធទៅលើក្រុមភ្ញៀវនេះដដែល។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីននេះបានបញ្ជាក់បន្ថែមទៀតថាហុងកុងជាក្រុមដែលមានកាយសម្បទាធំជាងក្រុមកម្ពុជា ប៉ុន្តែចំណុចសំខាន់ក្រុមកម្ពុជានឹងព្យាយាមរក្សាការលេងបាល់តាមក្បួនរបស់ខ្លួនដដែល។ ក្រុមកម្ពុជានឹងបន្ដឆន្ទៈក្នុងការប្រយុទ្ធជានិច្ច ទោះបីប៉ះក្រុមណាក៏ដោយ៕