Social Network

សាហាវ​មែន! ថៃ ប្រកួត​ស្វិតស្វាញ​​ជាមួយ​វៀតណាម​​ទាត់​ឡើង​ផ្ទុះ​បាល់​ហុយផ្សែង​

ជម្រើសជាតិថៃនិងវៀតណាមបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីប្រកួតស្មើគ្នា ០-០ កាលពីយប់មិញក្នុងពូល G នៃកម្មវិធីជម្រុះ World Cup 2022។

ជំនួបរវាងក្រុមទាំងពីរដែលធ្វើឡើងនៅប្រទេសថៃពិតជាតានតឹងមែនទែន ដោយពួកគេព្យាយាមវាយបកគ្នាទៅវិញទៅមកមិនទុកមិនសំចៃកម្លាំង។ ជាពិសេសរឿងដែលគួរចាប់អារម្មណ៍ខ្លាំង មានហេតុការណ៍ផ្ទុះបាល់ បន្ទាប់កីឡាករក្រុមទាំងពីរទាត់ខ្ទប់គ្នា។ ហេតុការណ៍ផ្ទុះបាល់បានកើតឡើងពេលចាប់ផ្ដើមវគ្គទីពីរ។

គ្រានោះកីឡាករថៃ Phitiwat Sukjitthammakul បានព្យាយាមទាត់សំដៅទី តែកីឡាករវៀតណាម Duy Manh បានចេញមកបិទបាល់ទាត់ខ្ទប់គ្នាធ្វើឲ្យបែកបាល់ ចេញផ្សែងលើទីលាន។ សម្រាប់លទ្ធផលស្មើគ្នានេះនាំឲ្យវៀតណាមឈរលេខ២ និងថៃនៅលេខ៣នៃតារាងពិន្ទុពូល G ស្របពេល ម៉ាឡេស៊ីនៅលេខ១ ក្រោយឈ្នះឥណ្ឌូណេស៊ី ហើយ អារ៉ាប់រួមនៃលេខ៤៕