Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងអប់រំ! Honda និយាយ១មាត់ ដាស់តឿនក្មេងជំនាន់ក្រោយ

  • Print

Keisuke Honda កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ក្រោយពីដឹកនាំក្រុមជម្រើសជាតិបានយ៉ាងល្អក្នុងដំណើរជម្រុះ World Cup 2022 នេះ។

បើទោះជាឆ្លងកាត់២ប្រកួត មិនទាន់ជោគជ័យ ប៉ុន្តែអ្នកគាំទ្រពេញចិត្តជាមួយទម្រង់លេងក្រុមទាំងមូលខ្លាំង ព្រោះហានលេង និងមានក្បួនខ្នាតត្រឹមត្រូវ។ ក្រោយចប់ការប្រកួតនោះ Honda ថែមទាំងប្រាប់ឱ្យកីឡាករមានជំហររឹងមាំ មិនត្រូវអន់ចិត្ត ឬសោកស្ដាយដែលលេងមិនឈ្នះគេនោះទេ។

ក្រុមទាំងមូលត្រូវមានមោទនភាពលើខ្លួនឯង ទើបអាចអភិវឌ្ឍសមត្ថភាពទៅមុខទៀតបាន។ក្រៅពីប្រាប់ទៅកីឡាករសម្ដីខាងលើហើយ អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ មាន១ឃ្លា ដើម្បីដាស់តឿនយុវជនផងដែរ។

បង្ហោះនៅលើបណ្ដាញសង្គមរបស់លោក Honda បាននិយាយថា៖ “បើចង់ផ្លាស់ប្ដូរអ្វីមួយ ត្រូវចាប់ផ្ដើមពីខ្លួនឯងសិន។ រឿងមួយដែលអ្នកអាចផ្លាស់ប្ដូរបាន គឺខ្លួនរបស់អ្នក។ គ្រប់យ៉ាងត្រូវចាប់ផ្ដើមពីខ្លួនឯង”៕