Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡុង សាលវ័ន្ត ឈិន ក្វាន់ចៃ និយាយយ៉ាងណាពេលសិស្សប៉ះគ្នាដណ្ដើមលុយ ១៦លានរៀល

  • Print

គ្រូប្រដាល់ជើងចាស់ និងមានកេរ្តិ៍ឈ្មោះនៅកម្ពុជា ឈិន ក្វាន់ចៃ និងលោក ឡុង សាលវ័ន្ត សុទ្ធតែមានក្ដីសង្ឃឹមខ្ពស់លើសិស្សរៀងៗខ្លួន បន្ថែមចំណុចពិសេសសម្រាប់យកឈ្នះគ្នាទៅវិញទៅមករួចហើយ សម្រាប់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់លើកនេះ។

លោក ឡុង សាវ័ន្ត គ្រូរបស់ ឡុង សុភី បានឲ្យដឹងថា ជំនួបកូនសិស្សលោក និង រឿង សោភ័ណ្ឌ លើកនេះ គឺសង្ឃឹមឈ្នះច្រើនរហូតដល់ ៧០-៨០% ឯណោះ ព្រោះបានរកបច្ចេកទេសល្អៗ បង្ហាត់សិស្សដើម្បីឲ្យគេទទួលបានជ័យជម្នះថ្ងៃសៅរ៍នេះ។

សុភី ក៏បានឲ្យដឹងដែរថា ការប៉ះគ្នាជាមួយ រឿង សោភ័ណ្ឌ លើកនេះត្រៀមខ្លួនបានយូរដែរហើយ។ បើនិយាយពីបច្ចេកទេសរបស់ សោភ័ណ្ឌ វិញកូនសិស្សលោក សាវ័ន្ត ខាងលើនេះបញ្ជាក់ថា គេជាកីឡាករចិត្តសាស្ត្រម្នាក់ បច្ចេកទេស តិចនិកខាងផ្នែកអារម្មណ៍ នៅពេលដៃគូភ្លេចខ្លួនគឺវ៉ៃយកតែម្ដង។

សុភី សូមឲ្យប្រិយមិត្តប្រដាល់ទាំងអស់កុំភ្លេចចូលរួមគាំទ្រ សម្រាប់ខ្លួននឹងខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព។ចំពោះលោកគ្រូ ឈិន ក្វាន់ចៃ វិញដាក់ក្ដីសង្ឃឹមលើ សោភ័ណ្ឌ រហូតដល់៩០% ព្រោះដោយសារតែការបង្ហាត់ផ្ទាល់ ហើយមើលឃើញសមត្ថភាព និងភាពខ្លាំងរបស់គេខុសពីមុនទៅទៀត។

សោភ័ណ្ឌ បើដៃគូរបស់គេត្រូវស្នៀតដៃ ឬជើងរហូតទ្រេតហើយនោះ គឺកូនសិស្សរបស់លោកនឹងវ៉ៃផ្ដាច់តែម្ដង។រឿង សោភ័ណ្ឌ ក៏បានឲ្យដឹងថា ពេលនេះហ្វឹកហាត់បានត្រឹម៦០%នៅឡើយទេ គិតទៅមិនទាន់គ្រប់គ្រាន់ឡើយ ប៉ុន្តែទម្រាំដល់ពេលប្រកួតថ្ងៃសៅរ៍ គឺប្រហែលសមល្មមអាចប្រកួតបានហើយ។

ក្ដីសង្ឃឹមលើការប្រកួតផ្ដាច់ព្រ័ត្រនេះវិញ គឺសុំត្រឹម៦០% ថានឹងអាចទទួលបានជ័យជម្នះលើសិស្សច្បង ឡុង សុភី។ សោភ័ណ្ឌ អរគុណចំពោះអ្នកគាំទ្រ ការគាំទ្រនេះគឺធ្វើឲ្យខ្លួន រួមនិងកីឡាករដទៃទៀតមានទឹកចិត្តប្រកួត ក្រៅពីនេះសូមកុំភ្លេចទៅទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ ទម្ងន់ ៦៩គីឡូក្រាមរវាង ឡុង សុភី និង រឿង សោភ័ណ្ឌ នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦ល្ងាចតទៅលើសង្វៀន CNC។ ចំពោះប្រាក់រង្វាន់ម្ចាស់ខ្សែក្រវាត់នឹងទទួលបាន១៦លានរៀល៕