Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត ឡុង សុភី យកឈ្នះ រឿង សោភ័ណ្ឌ យកបាន៤ពាន់ដុល្លារ

  • Print

អ្នកប្រដាល់ជួរមុខរបស់កម្ពុជាពីររូប រឿង សោភ័ណ្ឌ និង ឡុង សុភី វ៉ៃគ្នាគ្មានប្រណីដៃវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ទម្ងន់ ៦៩គីឡូក្រាម ចុងក្រោយជ័យជម្នះធ្លាក់ទៅលើ ឡុង សុភី យកលុយ១៦លានរៀល មិញនេះនៅ CNC ។

ការប្រកួតរវាងជើងខ្លាំងគុនខ្មែរជួរមុខរបស់កម្ពុជាខាងលើនេះ គឺពិតជាធ្វើឲ្យកក្រើកសង្វៀន CNC តែម្ដង ពោលគឺដូចទៅនឹងការលើកឡើង និងតាំងចិត្តមុនប្រកួតដូច្នោះអញ្ចឹង។ ទាំង សោភ័ណ្ឌ និង សុភី សុទ្ធតែចង់ឈ្នះខ្សែក្រវាត់គោជល់នេះដូចគ្នា ដូច្នេះហើយពួកគេព្យាយាមស្ទាបស្ទង់ និងវ៉ៃគ្នាតាំងពីទឹក១ទៅតែម្ដង។

ចូលដល់ទឹកបន្តបន្ទាប់ការប្រកួតកាន់តែក្ដៅទៅៗ ពួកគេទាំងពីរចាប់ផ្ដើមប្ដូរគ្នាទៅវិញទៅមក រហូតរកឃើញម្ចាស់ខ្សែក្រវាត់ថ្មីហើយទទួលបានប្រាក់រង្វាន់១៦លានរៀល គឺបានទៅលើ ឡុង សុភី។