Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zidane និយាយ​ពី​កំហុស​ធំ​មួយ ដែល​នាំ​ឲ្យ​ Real ចាញ់ PSG ធ្ងន់ធ្ងរ

  • Print

Zinedine Zidane លើកឡើងថា កីឡាកររបស់ Real Madrid ទាំងអស់គឺខ្វះការតាំងចិត្ត បន្ទាប់ក្រុមជើងឯក១៣សម័យប្រកួតបើកឆាកចាញ់ Paris Saint Germain ៣-០។

Real Madrid បង្ហាញការលេងអន់មែនទែនកាលពីយប់មិញ ជាពិសេសទាត់មិនចំគោលដៅសូម្បីមួយជើង។ និយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត Zidane លើកឡើងថា PSG ល្អជាង Real ពីអ្វីដែលពួកគេបានលេងជាពិសេសតំបន់បម្រើ។

“អ្វីដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្តគឺ ពួកយើងមិនបានដាក់ចិត្តលេងឲ្យខ្លាំងក្លាក្នុងការប្រកួត ហើយនៅកម្រិតនៃការប្រកួតប្រជែងបែបនេះ វាមិនអាចទៅរួចទេ។ ពួកគេ (PSG) បង្កើតឱកាសល្អៗច្រើន តែវាមិនមែនជាក្ដីបារម្ភរបស់ខ្ញុំទេ។ អ្វីដែលខ្ញុំបារម្ភគឺ ក្រុមខ្វះការតាំងចិត្ត"។

សម្ដីរបស់ Zidane។ លទ្ធផលបរាជ័យនេះធ្វើឲ្យ Real Madrid ស្ថិតនៅបាតតារាងពូល A។ PSG ស្ថិតនៅកំពូលតារាង ខណៈ Club Brugge និង Galatasary នៅលេខ២និង៣ ក្រោយប្រកួតស្មើគ្នា ០-០៕