Social Network

Ronaldo ទាត់​ចូល​ផុយ​​ជួយ Juventus ឈ្នះ ឈរ​កំពូល​តារាង

Cristiano Ronaldo បានរួមចំណែកទាត់បញ្ចូលទីមួយគ្រាប់ ជួយ Juventus ឈ្នះ Bayer Leverkusen ឡើងឈរកំពូលតារាងពូល D ពានរង្វាន់ Champions League។

ការប្រកួតនេះមិនសូវជាពិបាកប៉ុន្មានទេសម្រាប់ Juventus ដោយ Gonzalo Higuain ជាអ្នករកគ្រាប់ដំបូង មុនពេល Federico Bemardeschi ជាអ្នកទាត់ចូលគ្រាប់ទីពីរ។ Ronaldo ក៏រកបានមួយគ្រាប់នឹងគេដែរ បន្ទាប់ពីមានការបញ្ជូនពីមិត្តរួមក្រុម Paulo Dybala។ Atl Madrid ដែលស្ថិតក្នុងពូល D ជាមួយគ្នាក៏បានយកឈ្នះ Lokomotiv Moscow ២-០ ឈរលេខពីរក្នុងតារាងពិន្ទុ៕