Social Network

មិនដឹងយកមុខទុកឯណា! Spurs ចាញ់ Bayern ៧-២ នៅដីខ្លួនឯង

Tottenham Hotspur បានរងបរាជ័យនឹកស្មានមិនដល់ក្រោមថ្វីជើង Bayern Munich ក្នុងការប្រកួត UEFA Champions League ដោយលទ្ធផល ៧ទល់នឹង២។

ក្រុមរហស្សនាមថាមាន់ខ្នាយមាសរកបាន១ពិន្ទុប៉ុណ្ណោះ ពី២ប្រកួតកន្លងមកក្នុងនោះស្មើ១ និងចាញ់១។ មែនទែនទៅ Spurs នៅតែមានលទ្ធផលឡើងទៅវគ្គបន្តបើទោះជាបច្ចុប្បន្នពួកគេឈរលេខ៣ក្នុងពូល B ក៏ដោយ ព្រោះតែពូលនេះ២ក្រុមផ្សេងទៀតដូចជា Red Star និង Olympiakos មិនមែនជាក្រុមតានតឹងណាស់ណាទេ។

Bayern បន្តកំណត់ត្រាឈ្នះ១០០%ពី ២ប្រកួតកន្លងមកឈរលេខ១ក្នុងពូលមាន៦ពិន្ទុពេញ។ បាល់ទាំង៧គ្រាប់របស់ក្លឹបជើងឯកអាល្លឺម៉ង់ធ្វើបានដោយ Kimmich នាទី១៥, Lewandowski នាទី៤៥ និង៨៧ និង Gnabry ៤គ្រាប់ម្នាក់ឯង៕