Social Network

គ្រាប់ពេជ្រកម្ពុជា សៀង ចន្ធា ត្រូវប្រកួតប្រជែងពាន AFC Annual Award 2019

ខ្សែប្រយុទ្ធវ័យក្មេងកម្ពុជា សៀង ចន្ធា ត្រូវបានដាក់ឈ្មោះចូលរួមប្រកួតប្រជែងកីឡាករយុវជនល្អប្រចាំឆ្នាំ ប្រចាំតំបន់អាស៊ីក្នុងកម្មវិធី AFC Annual Award 2019។

ពានរង្វាន់ខាងលើនេះដែរ នឹងផ្ដល់ជូនទៅកីឡាករណាដែលលេងបានល្អជាងគេ ហើយការដាក់ឈ្មោះគឺត្រូវបញ្ជូនដោយខាងសហព័ន្ធបាល់ទាត់តាមប្រទេសនីមួយៗតែម្ដង។

នៅឆ្នាំមុន មានបេក្ខភាព២៦នាក់បានដាក់ឈ្មោះចូលប្រកួតប្រជែង ដោយចេញមកពី២៦ប្រទេសផ្សែងគ្នា។ ស្របពេលឆ្នាំនេះវិញ កម្ពុជាក៏បានបញ្ជូនកីឡាករម្នាក់ទៅចូលរួមផងដែរ គឺ សៀង ចន្ធា ខ្សែប្រយុទ្ធគ្រាប់ពេជ្ររបស់កម្ពុជា។

កីឡាករដើមកំណើតពីសាលាបាល់ទាត់បាទីនេះ បានបង្ហាញខ្លួនយ៉ាងល្អ ជាពិសេសជួយក្រុមច្រើនក្នុងការប្រកួតទាំងកម្រិតយុវជន និងឈុតធំ។ សមត្ថភាពល្អនេះហើយ ទើបកម្ពុជាបានដាក់ឈ្មោះគេចូលរួមប្រកួតប្រជែង៕