Social Network

Pogba អាចអវត្តមានរហូតដល់ប៉ះសត្រូវចាស់ Liverpool

Paul Pogba កំពុងស្រពិចស្រពិលមិនដឹងពេលណាអាចចូលលេងវិញបាន ក្រោយគ្រូពេទ្យអះអាងថារូបគេអាចនៅក្រៅទីលានរហូតដល់៣សប្ដាហ៍។

បើសិនដូច្នោះមែន មានន័យថាខ្សែបម្រើសញ្ជាតិបារាំង នឹងខកខានជួយក្រុមបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ភ្ញៀវ និងជាសត្រូវចាស់ Liverpool នៅ Premier League ថ្ងៃទី២០ ខែតុលានេះ។

Pogba រងរបួសប្រអប់ជើងក្នុងការប្រកួតស្មើ Arsenal ១-១ កាលពីថ្ងៃចន្ទ។Pogba បានអវត្តមានប្រកួតយប់មិញនៅ Europa League ក្នុងការប្រកួតដែលបិសាចក្រហមស្មើគ្នា ០-០ ជាមួយ Az Alkmaar។

កីឡាករពូកែលេងម៉ូដសក់រូបនេះក៏ត្រូវដកចេញពីក្រុមជម្រើសជាតិវគ្គជម្រុះ Euro ផងដែរ សម្រាប់ការប៉ះ អ៊ីស្លង់ និងទួរគី៕