សិស្សគុនមកពីក្លឹបឆ្មាស អេលីត ភក្ដី ល្ងាចនេះដល់ពេលដែលត្រូវឡើងប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ហើយខណៈប្រកួតនឹងចាប់ផ្ដើមពីម៉ោង៥តទៅ។
ភក្ដី បានឲ្យដឹងថាការ Live Video ថា ចំពោះការប្រកួតជាមួយជើងខ្លាំងម្ចាស់ផ្ទះមីយ៉ាន់ម៉ា ល្ងាចនេះគឺសង្ឃឹម ៦០% ឡើងទៅដឹងតែវ៉ៃហើយ មិនខ្លាចអ្វីទាំងអស់ ទោះវ៉ៃលើទឹកដីគេក៏ដោយ។ អ្នកលេងគុនខ្មែររូបនេះបន្ថែមទៀតថា ខ្លួននឹងប្រឹងប្រែងវ៉ៃឲ្យពីសមត្ថភាព ព្រោះចង់ឈ្នះដើម្បីល្បីឈ្មោះមកកម្ពុជាវិញ។
រំលឹកដែរថា កីឡាករ អេលីត ភក្ដី ជាសិស្សគុនមកពីក្លឹបឆ្មាស កូនសិស្សលោក ស៊ន អេលីត។ នេះជាការប្រកួតលើកទី១ហើយសម្រាប់កីឡាករ អេលីត ភក្ដី លើសង្វៀន WLC(Lethwei World Championship)។ អ្នកលេងគុនខ្មែររូបនេះនឹងត្រូវប៉ះជាមួយកីឡាករ មីយ៉ាន់ម៉ា Shuklaine Min លើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម៕