Social Network

Ole នឹងត្រូវ Man Utd បណ្ដេញចេញភ្លាម បើចាញ់ប្រកួតនេះ

លោក Ole Gunnar Solskjaer នឹងត្រូវក្លឹប Manchester United បណ្ដេញចេញពីតំណែងភ្លាម ប្រសិនបើហានតែចាញ់ក្រុម Liverpool នៅប្រកួតបន្ទាប់ពានរង្វាន់ English Premier League ។

ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer គឺក្រុម Man Utd ស្ថិតនៅពាក់កណ្ដាលតារាងហើយ ក្រោយពីបរាជ័យផ្ទួនៗគ្នាមក។ អ្នកគាំទ្រជាច្រើនហាក់មិនសប្បាយចិត្តជាមួយការដឹកនាំបែបនេះទេ បើទោះជាផ្ដល់ឱកាសឱ្យយុវជនបានបង្ហាញសមត្ថភាពបានច្រើនក៏ដោយ តែលទ្ធផលមិនទទួលបានជ័យជម្នះគឺមិនមែនជាអ្វីដែលក្រុមត្រូវការឡើយ។

ប្រភពនៅអង់គ្លេសបានបញ្ជាក់ទៀតថាប្រកួតបន្ទាប់ប៉ះក្រុម Liverpool ប្រសិនបើលោក Ole ដឹកនាំក្រុមមិនបានល្អទេ នោះតំណែងរបស់លោកនឹងអស់ត្រឹមពេលនោះហើយ។

ក្លឹបនឹងជ្រើសរើសយកអ្នកចាត់ការថ្មីមកដឹកនាំក្រុម ឱ្យប្រសើរឡើងវិញ ព្រោះខា្លចធ្លាក់ទៅលេងនៅលីគលំដាប់ទី២។ ជាក់ស្ដែង៨ប្រកួតនេះ Man Utd មាន៩ពិន្ទុ លើសតំបន់កាត់ចោលតែ២ពិន្ទុប៉ុណ្ណោះ៕