Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករគុនខ្មែរ មានឈ្មោះប្រកួត MMA នៅសង្វៀន ONE ជាថ្មី!

  • Print

កីឡាករគុនខ្មែរ ខុន ស៊ីចាន់ នឹងវិលចូលសង្វៀន ONE Championship នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកម្មវិធី ONE: MASTERS OF FATE នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយត្រូវប៉ះកីឡាករឥណ្ឌា Roshan Mainam។

ស៊ីចាន់ ដែលជាកូនសិស្សរបស់លោក Alan Mccune នៅក្លឹប Phnom Penh MMA ធ្លាប់ប្រកួតក្បាច់គុនចម្រុះ ៦ដង ដែលក្នុងនោះ មាន ៣ដងនៅ ONE Championship ដោយទទួលជ័យជម្នះម្ដង និងចាញ់២ដង។

ប្រកួតចុងក្រោយ ស៊ីចាន់ ចាញ់កីឡាករឥណ្ឌូណេស៊ី Rudy Agustian កាលពីខែកុម្ភៈ ឆ្នាំ២០១៩។ចំណែក Roshan Mainam គឺជាជើងឯកចំបាប់ឥណ្ឌា ដែលធ្លាប់ប្រកួត MMA ៥ដង ទទួលលទ្ធផលឈ្នះ ៣ដង និងចាញ់២ដង ប៉ុន្តែមិនមែននៅ ONE Championship នោះទេ. ប្រកួតចុងក្រោយ ចាញ់កីឡាករ Kantharaj Shankar Agasa ក្នុងកម្មវិធី SFL ដែលជាស្ថាប័ន MMA របស់ឥណ្ឌា កាលពីខែមីនា ឆ្នាំ២០១៨។

បច្ចុប្បន្ន Roshan កំពុងសម្ងំហ្វឹកហាត់បង្កើនក្បាច់គុន នៅក្លឹប Evolve MMA ដែលជាក្លឹបធំបំផុតលំដាប់ស្ដង់ដា នៅសិង្ហបុរី។