Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Neymar និងជម្រើសជាតិប្រេស៊ីល មកដល់សិង្ហបុរី ដោយមានការទទួលយ៉ាងសោះកក្រោះ

  • Print

ខ្សែប្រយុទ្ធក្លឹប Paris Saint-Germain កីឡាករ Neymar ព្រមទាំងមិត្តរួមក្រុមជម្រើសជាតិប្រេស៊ីលមួយចំនួនបានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរីហើយ កាលពីព្រឹកថ្ងៃច័ន្ទនេះ សម្រាប់ប្រកួតមិត្តភាពប៉ះនឹងសេណេហ្គាល់ (ថ្ងៃទី១០ ខែតុលា) និងប៉ះនឹងនីហ្សេរីយ៉ា (ថ្ងៃទី១៣ ខែតុលា)។

បើតាមសារព័ត៌មានសិង្ហបុរី Straitstimes បានឲ្យដឹងថា វេលាម៉ោង ៧.៣០ព្រឹកមានតែអ្នកគាំទ្រចំនួន ៩នាក់ទេ ដែលបានចាំរាប់ម៉ោង ដើម្បីមកទទួលខ្សែប្រយុទ្ធរូបនេះនៅសណ្ឋាគារJW Marriott Singapore South Beach ខណៈ Neymar មកជួបប្រិយមិត្តរបស់ខ្លួន ដោយមានចុះហត្ថលេខានៅលើអាវ Barcelona ផង មិនដល់ ១នាទីទេ។

ភាពសោះកក្រោះនេះត្រូវបានគេយល់ថា ដោយសារតែ Neymar មកជើងទី១ និងព្រឹកពេក ហើយមនុស្សភាគច្រើនរវល់ធ្វើការ និងទៅសាលារៀន។ ខណៈជើងទី២ គេសង្កេតឃើញមាន អ្នកគាំទ្រកើនដល់ ១៥នាក់ មកទទួលកីឡាករជម្រើសជាតិប្រេស៊ីល។

កីឡាករជម្រើសជាតិប្រេស៊ីលតែ ១១រូបទេ ដោយរាប់បញ្ចូលទាំង Neymar ខ្សែប្រយុទ្ធ Roberto Firmino និងខ្សែស្លាប Philippe Coutinho មកដល់សិង្ហបុរីនៅថ្ងៃនេះ ខណៈកីឡាករ ១៤រូបផ្សេងទៀតនឹងមកដល់សិង្ហបុរីនៅថ្ងៃអង្គារ៕