Social Network

Honda ៖ សូមកុំបោះបង់ក្ដីស្រមៃ កម្ពុជាកំពុងដើរទៅមុខហើយ

Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា តែងតែផ្ដាំដល់អ្នកគាំទ្រនិងកីឡាករទាំងអស់ថា កុំបោះបង់ក្ដីស្រមៃរបស់ខ្លួនឱ្យសោះ ព្រោះក្រុមទាំងមូលកំពុងដើរទៅមុខហើយ។

កម្ពុជា ទើបតែបរាជ័យក្រោមថ្វីជើងក្រុមអ៊ីរ៉ាក់ នៅពហុកីឡដ្ឋានជាតិ ៤-០ សម្រាប់ការប្រកួតទី ៤ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ។ ត្បិតតែបរាជ័យមែន ប៉ុន្តែអ្នកគាំទ្រកម្ពុជាមិនខឹងចំពោះក្រុមការងារឡើយ ព្រោះថាពួកគេបានបង្ហាញទម្រង់លេងល្អ និងមានភាពស្វាហាប់ក្នុងប្រកួតប្រជែងជាមួយក្រុមខ្លាំងៗដូចជាអ៊ីរ៉ាក់នេះណាស់។

ដូចគ្នានេះដែរ អ្នកចាត់ការកម្ពុជា Honda ក៏ធ្លាប់និងតែងតែលើកទឹកចិត្តកីឡាករទាំងអស់ថាមិនត្រូវបោះបង់ក្ដីស្រមៃរបស់ខ្លួនឡើយ។ នេះជាទម្រង់លេងរបស់ក្រុមដែលចង់លេង ហើយវាជាអនាគតរបស់ជម្រើសជាតិកម្ពុជា។ កម្ពុជាកំពុងផ្លាស់ប្ដូរហើយ៕