Social Network

De Gea របួសក្លាយជាកង្វល់របស់ Man Utd ពេលប៉ះ Liverpool

David de Gea មានបញ្ហាសរសៃពួរក្នុងការប្រកួតដែលក្រុមជម្រើសជាតិអេស្ប៉ាញស្មើគ្នា ១ទល់នឹង១ ជាមួយជម្រើសជាតិស៊ុយអែត។

របួសនេះបានធ្វើឲ្យអ្នកចាំទីវ័យ២៨ឆ្នាំស្រពិចស្រពិលសម្រាប់ការប្រកួតដ៏សំខាន់រវាងបិសាចក្រហម Manchester United ជាមួយក្រុមកំពូលតារាង Liverpool នៅថ្ងៃអាទិត្យចុងសប្ដាហ៍។

បើសិន De Gea មិនអាចលេងបាននោះអ្នកចាំទីដៃទីពីរសញ្ជាតិអាហ្សង់ទីន Romero នឹងជំនួសរូបគេ។United បច្ចុប្បន្នកំពុងឈរលេខ១២ក្នុងតារាង Premier League ហើយនៅមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេសម្រាប់៣ប្រកួតចុងក្រោយ ខណៈ Liverpool វិញ លេង៨ប្រកួតឈ្នះទាំង៨៕