Social Network

ផ្ទុះពាក្យចំអកលើតារា១០០លានអឺរ៉ូរបស់ Real ដោយសារបាល់មុខទី៧ម៉ែត្រទាត់អត់ចូល

ខ្សែបម្រើប្រយុទ្ធ Eden Hazard បានសាងកំហុសដ៏ធំមួយក្នុងការរកគ្រាប់បាល់ អំឡុងពេល Real Madrid យកឈ្នះត្រឹម ១-០ លើក្រុម Galatasaray ពានរង្វាន់ Champions League កាលពីយប់មិញ។

កីឡាករតម្លៃខ្លួន១០០លានអឺរ៉ូផ្ទេរពី Chelsea បានបង្កើតឱកាសក្នុងវគ្គទីពីរនាទី៦៥ ញាក់ដាច់អ្នកចាំទី Fernando Muslera ប៉ុន្តែបែរជាទាត់បុករបាទីទៅវិញត្រឹមចម្ងាយជាង៧ម៉ែត្រ។

\តែសំណាងហើយ Toni Kroos រកបានគ្រាប់តាំងពីនាទី១៨ ជួយឲ្យ Real Madrid ទទួលបានជ័យជម្នះ។ការធ្វើឲ្យខកឱកាសដ៏ធំនេះបានធ្វើឲ្យអ្នកគាំទ្រចំអកលើ Hazard ជាខ្លាំងលើបណ្ដាញសង្គម។

បុរសម្នាក់បានសរសេរថា៖ “នេះគឺជាការខកខានអាក្រក់បំផុតប្រចាំរដូវកាលរបស់ Eden Hazard”។ ឯម្នាក់ទៀតថា ក្ដីរបស់ម៉ៃរបស់ Hazard បានក្លាយជាការពិតហើយ ដែលមក Madrid៕