Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ុងហ្គោលី នឹងមកមិត្តភាពជាមួយកម្ពុជានៅខែក្រោយនេះ

  • Print

ក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី នឹងមកសាកជើងជាមួយក្រុមគោព្រៃកម្ពុជា នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ ២០១៩ខាងមុខនេះ។

ម៉ុងហ្គោលី អាចចាត់ទុកថាជាក្រុមល្មមមួយសម្រាប់កម្ពុជា ព្រោះពួកគេមានកម្រិតលេងប្រហាក់ប្រហែលគោព្រៃដែរ។ បច្ចុប្បន្នក្រុមមួយនេះ នៅលេខ១៨៣ ក្នុង FIFA Ranking ។

ការប្រកួតនេះ គឺដើម្បីកម្ដៅសាច់ដុំ មុនកម្ពុជាចេញទៅប្រកួតជាមួយក្រុមហុងកុងនៅថ្ងៃទី១៩ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ។និយាយពីក្រុមម៉ុងហ្គោលីបន្ដវិញ ពួកគេជម្រុះ World Cup ដូចគ្នា ដោយនៅពូល F ។

ឆ្លងកាត់៤ប្រកួតដូចកម្ពុជាដែរ ប៉ុន្តែក្រុមនេះមាន៣ពិន្ទុ ដោយសារតែឈ្នះក្រុមមីយ៉ាន់ម៉ា បាន១-០ នៅប្រកួតទី១ មុនពេលចាញ់ក្រុមតាហ្ស៊ីគីស្ថាន ១-០ ចាញ់ជប៉ុន ៦-០ និងចាញ់សាធារណរដ្ឋគៀហ្គីហ្សី២-១៕