Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Free Kick ចុង​ម៉ោង​របស់​ Pepe ជួយ​ Arsenal ឈ្នះ​ក្រុម​មក​ពី​ព័រទុយហ្គាល់​

  • Print

Arsenal រកបាន៣ពិន្ទុនៅទឹកដីរបស់ខ្លួនក្រោយយកឈ្នះ Vitoria Guimaraes ដោយលទ្ធផល ៣ទល់នឹង២នៅពាន Europa League។

ការប្រកួតកាលពីយប់មិញគិតត្រឹមនាទី៨០ ក្រុមកាំភ្លើងធំ Arsenal ក្នុងនាមជាម្ចាស់ផ្ទះត្រូវគូប្រជែងនាំមុខមុន ២ទល់នឹង១ ប៉ុន្តែការប្ដូរ Nicolas Pepe ចូលនៅនាទី៧៦ បានកែប្រែស្ថានភាពក្រុមពីចាញ់មកឈ្នះវិញ។

ចូលលេងត្រឹម៤នាទី Pepe បានតាមស្មើឲ្យកាំភ្លើងធំ ២-២ ហើយដល់នាទី៩០+២ ទៅហើយ កីឡាករស្បែកខ្មៅសញ្ជាតិបារាំងរូបនេះបានទាត់ Free Kick ជួយក្រុមយកឈ្នះការប្រកួតតែម្ដងក្នុងលទ្ធផល ៣-២។ ប្រកួតបន្ទាប់ Arsenal ត្រូវទទួលភ្ញៀវ Crystal នៅ Premier League៕