Social Network

ដោយ​ក្ដី​ស្រលាញ់ ​Scott Neeson ​ថា​នឹង​ជួយ​គាំទ្រ​អង្គការ ​HFCA ​យូរ​អង្វែង​ទៀត​

លោក ស្កុតនីសិន (Scott Neeson) គឺជាស្ថាបនិក នៃអង្គការមូលនិធិកុមារកម្ពុជា រឺ Cambodian Children's Fund (CCF) ហើយលោកក៏ជាអ្នកឧបត្ថម្ភដល់អង្គការ HFCA (Happy Football Cambodia Australia) រយៈ ពេល១០ឆ្នាំមកហើយដែរ។

កាលពីថ្ងៃសៅរ៍កន្លងទៅ គឺជាថ្ងៃគម្រប់១០ឆ្នាំនៃការចាប់ដៃគូគ្នា រវាងអង្គការCambodian Children's Fund (CCF) និងអង្គការ HFCA (Happy Football Cambodia Australia) ។ ក្នុងឱកាសនោះដែរ លោក Scott បានបញ្ជាក់ថាលោករីករាយក្នុងការជួយដល់អង្គការ HFCA ហើយរយៈពេល១០ឆ្នាំមកនេះ គឺបានដំណើរការយ៉ាងល្អ និងជួយដល់ក្មេងៗបានលេងកីឡាយ៉ាងច្រើន។

លោក នឹងជួយដល់អង្គការនេះបន្ដទៅទៀត ច្រើនឆ្នាំទៀត ដើម្បីអភិវឌ្ឍបាល់ទាត់ដល់ក្មេងៗ។ ដោយឡែកសម្រាប់លោក Paraic Grogan ស្ថាបនិកនិងនាយកអង្កការ HFCA (Happy Football Cambodia Australia) ក៏បានអរគុណដល់លោក Scott ដែលជួយរយៈពេល១០ឆ្នាំមកនេះផងដែរ។

លោកពិតជារីករាយចំពោះការសហការជាមួយអង្គការ CCF រឹតចំណងបន្ថែមទៀតទៅថ្ងៃមុខ ដើម្បីជួយដល់ក្មេងៗនៅកម្ពុជាក្នុងវិស័យបាល់ទាត់នេះ៕