Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេង​ល្អ ​ស្វាយ​រៀង​ប្រកាស​បន្ដ​កុងត្រា​ឱ្យ Privat ​រយៈ​ពេល​វែង​

  • Print

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចុះកុងត្រាបន្ដជាមួយខ្សែប្រយុទ្ធ Privat រយៈពេលវែង ក្រោយពីកីឡាកររូបនេះធ្វើបានល្អ ជួយក្រុមឈ្នះពានរង្វាន់លីគកំពូលកម្ពុជា។

Privat មានបទពិសោធច្រើនជាមួយលីគកម្ពុជា ហើយរដូវកាលនេះ លេងឱ្យស្វាយរៀង រូបគេកាន់តែលេចធ្លោថែមទៀត ដោយកំពុងកាន់តំណែងអ្នករកគ្រាប់បាល់បានច្រើនជាងគេ។ លើសពីនេះទៅទៀត ខ្សែប្រយុទ្ធលេខ១០នេះហើយ ជាអ្នកនាំលេងនៅតំបន់ខាងលើ ហើយក៏តួអង្គសំខាន់ម្នាក់ជួយស្វាយរៀងលើកពានលីគដែរ។

គិតត្រឹមសប្ដាហ៍នេះ រូបគេរកបាន៣៤គ្រាប់ហើយឱ្យស្វាយរៀង លើសកីឡាករ Bata របស់ភ្នំពេញក្រោន ដែលរកបាន៣១គ្រាប់។ និយាយពីអ្នករកគ្រាប់បាល់បានច្រើនជាងគេរដូវកាលនេះវិញ បេក្ខភាពទាំង១០នាក់ គឺមិនមានកីឡាករខ្មែរម្នាក់ឡើយ៕