Social Network

អបអរ Honda ​រក​ក្លឹប​ថ្មី​លេង​បាន​ហើយ​នៅ​ហុល្លង់

អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Honda រកក្លឹបថ្មីលេងបានហើយ ដោយលោកសម្រេចលេងឱ្យក្រុម Vitesse Arnhem របស់ប្រទេសហុល្លង់។

Honda បានប្រកាសនៅលើបណ្ដាញសង្គម Twitter របស់ខ្លួន ថានឹងចាប់ផ្ដើមហ្វឹកហាត់ជាមួយក្រុមនេះតែម្ដង។ លោកថា មានអារម្មណ៍ដូចកាលពី១២ឆ្នាំមុន គ្រាដែលខ្លួនចាប់ផ្ដើមហ្វឹកហាត់ដែរ។

អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជានេះ ស្វែងរកក្លឹបលេងជាច្រើនមកហើយ ក្រោយពីចែកផ្លូវគ្នាជាមួយក្រុម Melbourn Victory របស់អូស្ត្រាលី។ លោកធ្លាប់ប្រកាសចង់លេងឱ្យ Man Utd ដោយមិនយកប្រាក់ និងចង់ជួយក្រុម AC Milan នៅអ៊ីតាលីដែរ។

ស្របពេលថ្មីៗនេះស្រាប់តែប្រកាសចូលហាត់ជាមួយក្រុម Vitesse ថែមទៀត។ Honda នៅមានភារកិច្ចដឹកនាំក្រុមជម្រើសជាតិកម្ពុជាទៀតនៅវគ្គជម្រុះ World Cup 2022 ខាងមុខនេះ ៕