Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​ពិត​ចំនួន ៤ នៅ​ពី​ក្រោយ​ការ​បង្ហាញ​ខ្លួន​របស់ Rodrygo ក្នុង​ប្រកួត​ UCL យប់​មិញ

  • Print

ខ្សែស្លាប Rodrygo ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនមើលឃើញថា បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងប្រកួត UCL ប៉ះក្លឹប Galatasaray។

កីឡាករប្រេស៊ីលវ័យ ១៨ ឆ្នាំ បានស៊ុតចូលចំនួន ៣ គ្រាប់ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្លឹប Real Madrid ឈ្នះ ៦-០ ទៅលើក្លឹបទួរគី។

ខាងក្រោមជាការពិតចំនួន ៤ នៅពីក្រោយការបង្ហាញខ្លួនរបស់ Rodrygo ក្នុងប្រកួតយប់មិញ៖

១. ប្រកួតយប់មិញ គឺជាប្រកួតក្នុងដីលើកដំបូងដែលRodrygo លេងឲ្យ Real Madrid ក្នុងក្របខ័ណ្ឌ UCL។

២. គ្រាប់បាល់ដែល Rodrygo ស៊ុតចូលនៅនាទី ទី ៤ គឺជាគ្រាប់បាល់ UCL ដំបូងបង្អស់ដែលកីឡាករប្រេស៊ីលបំប៉ោងសំណាញ់ទី។

៣. Rodrygo បានស៊ុតចូល ២ គ្រាប់ក្នុងរយៈពេល ៣នាទី (គ្រាប់ទីមួយ នៅនាទី ទី៤ និងគ្រាប់ទីពីរ នៅនាទី ទី៧)។

ដោយឡែក គ្រាប់ទីបី ត្រូវបានធ្វើស៊ុតចូលនៅនាទី ទី៩០+៣។ ៤. ការស៊ុតចូលបីគ្រាប់នេះ (Hat-Trick) គឺជាការស៊ុតចូល Hat-Trick លើកដំបូងរបស់កីឡាករ Rodrygo ក្នុងក្របខ័ណ្ឌ UCL៕