Social Network

Ole ផ្ដាំ​កូន​ក្រុម​រឿង​ធំ​មួយ មុន​ជំនួប​ជាមួយ Spurs និង City

លោក Ole Gunnar Solskjaer បានព្រមានផ្ដាំកូនក្រុមថា លោកអាចនឹងត្រូវបណ្ដេញចេញ ប្រសិនបើ Manchester United ចាញ់២ប្រកួតបន្ទាប់ទល់នឹង Spurs និង Manchester City។

ប្រភពពី The Sun បញ្ជាក់ថា Ole មានអារម្មណ៍ព្រួយខ្លះៗ និងប្រាប់កូនក្រុមថា ប្រសិនបើពួកគេធ្វើមិនបានលទ្ធផលនេះសប្ដាហ៍នេះ លោកអាចនឹងត្រូវចាកចេញ។ ចំពោះជំនួបជាមួយ Spurs មិនមែនជារឿងល្អឡើយ ព្រោះ Jose កំពុងនៅទីនោះ។ កៅអីរបស់ Solskjaer កាន់តែក្ដៅ បន្ទាប់ពី Man Utd លេងស្មើគ្នា ២-២ ជាមួយ Aston Villa កាលពីចុងសប្ដាហ៍កន្លងទៅ។

លទ្ធផលស្មើនេះធ្វើឲ្យពួកគេមានត្រឹម១៨ពិន្ទុប៉ុណ្ណោះ សម្រាប់ការលេង១៤ប្រកួត។ កន្លងទៅអ្នកចាត់ការសញ្ជាតិន័រវែសធ្លាប់បញ្ជាក់ថា តារាងចំណាត់ថ្នាក់មិនមែនជាបញ្ហា្ធំសម្រាប់ក្រុមពេលនេះទេ។ អ្វីដែលសំខាន់គឺការបង្ហាញទម្រង់លេង និងលទ្ធផល៕