Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកគាំទ្រនិយាយច្រើនពេក ពេលនេះ Felix ដាក់១មាត់វិញ អស់ស្ទះម៉ង់

  • Print

ក្រុមបាល់ទាត់កម្ពុជា បានបរាជ័យវគ្គប៉េណាល់ទី ទល់ក្រុមមីយ៉ាន់ម៉ា កាលពីល្ងាចម្សិលមិញនេះ ទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩នៅប្រទេសហ្វីលីពីន។

ចាញ់នៅវគ្គប៉េណាល់ទីនេះ គឺក្រោយពីខ្សែប្រយុទ្ធ កែវ សុខផេង ទាត់បាល់ចុងក្រោយបុកបង្គោលទី។ ការធ្វើមិនបានសម្រេចនេះហើយ ធ្វើឱ្យ សុខផេង បន្ទោសខ្លួនឯងជាខ្លាំង ខណៈដែលអ្នកគាំទ្រកម្ពុជាគ្រប់គ្នាដែលយល់ច្បាស់ពីបាល់ទាត់ បង្ហោះសារលើកទឹកចិត្តគ្រប់រូបភាពតែម្ដង។

ជាមួយគ្នានេះដែរ លោក Felix ដែលជាគ្រូបង្វឹកក្រុមកម្ពុជាក៏បានលើករឿងនេះឡើងមកនិយាយដែរ។ គ្រូអាហ្សង់ទីនរូបនេះ បានបញ្ជាក់ថា សុខផេង ធ្វើបានល្អគ្រប់ប្រកួតកន្លងមក។

សម្រាប់ប្រកួតចុងក្រោយនេះ ប្រសិនបើមិនមានបាល់ហ្វ្រីឃីក១គ្រាប់របស់គេទេ នោះកម្ពុជាក៏មិនបានដល់វគ្គប៉េណាល់ទីនេះដែរ។កីឡាករទាំងអស់សុទ្ធតែធ្លាប់មានកំហុស ឬប៉េណាល់ទីមិនចូល ដូច្នេះមិនមានអ្វីប្លែកឡើយ។ ត្រូវយកបរាជ័យនេះដើម្បីអភិវឌ្ឍខ្លួនបន្ដបន្ទាប់ទៀត៕