Social Network

មានដំណឹងថ្មីពី Pogba គឺត្រូវធ្វើការវះកាត់កជើងសម្រាកច្រើនសប្ដាហ៍

ខ្សែបម្រើរបស់ក្លឹប Manchester United កីឡាករ Paul Pogbaត្រូវធ្វើការវះកាត់កជើង ហើយត្រូវសម្រាកពី៣ទៅ៤សប្ដាហ៍ដើម្បីលេងបានវិញ។

នេះតាមការបញ្ជាក់របស់លោក Ole Gunnar Solskjaer។ Pogba មិនបានចូលរួមជាមួយ United អំឡុងពេលលេងចាញ់ Arsenal ២-០ កាលពីយម់មិញទេ។ កីឡាករសញ្ជាតិបារាំងបានត្រលប់មកជួយក្រុមវិញកាលពីខែមុន ពីបញ្ហារបួសកជើង ធ្វើឲ្យគេមិនបានលេងតាំងពីចុងខែកញ្ញា។ ប៉ុន្តែពេលនេះគេត្រូវវះកាត់ដើម្បីឲ្យរបួសជា១០០%។

លោក Ole Gunnar Solskjaer បានបញ្ជាក់ថា Pogba ត្រូវបានក្រុមគ្រូពេទ្យផ្ដល់យោបល់ឲ្យវះកាត់កជើង ហើយសម្រាកពី៣ទៅ៤សប្ដាហ៍។ ហើយវាក៏ជាបញ្ហាធំសម្រាប់ក្រុម ព្រោះ Pogba មិនបានលេង សម្របពេល Scott McTominay ក៏មានរបួសត្រូវសម្រាក២ឬ៣ខែ។