Social Network

Angkor Tiger ប្រើប្រាស់កីឡដ្ឋាន SRU ជាទឹកដីរដូវកាលនេះ

ក្លឹប Angkor Tiger នឹងប្រើប្រាស់កីឡដ្ឋាន Siem Reap United ដើម្បីធ្វើជាម្ចាស់របស់ខ្លួននារដូវកាលនេះ ដោយលែងប្រើប្រាស់កីឡដ្ឋានចាស់នោះទៀតហើយ។

ក្នុងកាលវិភាគក៏ដូចជាការប្រកួតមិត្តភាពត្រៀមរដូវកាលនេះថ្មីនេះ គេសង្កេតឃើញក្លឹបបានដាក់កីឡដ្ឋាន Siem Reap United ធ្វើជាទឹកដីរបស់ខ្លួន។

ដែលនេះមានន័យថាគម្រោងរបស់ប្រធានក្លឹប Angkor Tiger ចាប់ផ្ដើមបានសម្រេចហើយ ក្នុងការផ្លាស់ប្ដូរកន្លែងប្រកួតរបស់ខ្លួន។ កីឡដ្ឋាន Siem Reap United នេះ ទើបតែប្ដូរឈ្មោះប៉ុណ្ណោះ ដោយកាលពីមុនមានឈ្មោះថាកីឡដ្ឋានគីរីដងរែក។

លោក Akihiro Kato ប្រធានក្លឹប Angkor Tiger បានដាក់គោលដៅ៣ឆ្នាំមុខនេះ លើកពានរង្វាន់លីគកំពូលកម្ពុជាឱ្យបាន និង១០ឆ្នាំទៀតត្រូវមានសមត្ថភាពប្រជែងក្រុមក្នុងតំបន់អាស៊ាន។

ខណៈដែលរដូវកាលមុននេះ ក្លឹបនេះទទួលបានពានរង្វាន់ជាក្លឹបមានអ្នកគាំទ្រច្រើនជាងគេ៕