Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ancelotti ចង់​នាំ​យក​​កីឡាករ​ Real Madrid ម្នាក់​មក​កាន់ Everton

  • Print

លោក Carlo Ancelotti កំពុងសម្លឹងចង់នាំយកខ្សែបម្រើប្រយុទ្ធ James Rodriguez មកកាន់ក្លឹប Everton នៅខែមករាខាងមុខ។

កីឡាករសញ្ជាតិកូឡុំប៊ីបានព្យាបាលបញ្ហារបួសជង្គង់ខាងឆ្វេងរួចរាល់ហើយ ប៉ុន្តែនៅតែមិនមានឈ្មោះក្នុងបញ្ជីកីឡាកររបស់លោក Zinedine Zidane ពេលដែល Real Madrid យកឈ្នះ Gatafe ៣-០ កាលពីចុងសប្ដាហ៍។

ផ្អែកតាមសារព័ត៌មានអង់គ្លេសឲ្យដឹងថា Ancelotti បានជួបជាមួយក្រុមប្រឹក្សារបស់ Everton ក្នុងឱកាសដើម្បីបញ្ជាក់ពីបំណងប្រាថ្នារបស់លោកក្នុងការចុះហត្ថលេខាជាមួយ James។ Rodriguez វ័យ២៨ឆ្នាំដែលចំណាយពេល២រដូវកាលជាមួយ Bayern Munich មិនសូវបានបង្ហាញខ្លួនលេងឡើយចាប់តាំងពីត្រលប់មកកាន់ Santiago Bernabeu វិញ។

មួយវិញទៀតគេក៏មិនស្ថិតក្នុងគម្រោងវែងឆ្ងាយរបស់លោក Zidane ទៀតផង។ កត្តានេះហើយ ធ្វើឲ្យ Everton ជឿជាក់ពួកគេអាចមានឱកាសល្អនាំមក James មកកាន់កីឡដ្ឋាន Goodison Park៕