Social Network

ផ្លុំ​កញ្ចែ​​បាន​តែ​២១​វិនាទី Lukaku ដាក់​មួយ​គ្រាប់​ផូង ជួយ Inter ឈ្នះ

ខ្សែប្រយុទ្ធ Romelu Lukaku រកបាន២គ្រាប់ម្នាក់ឯង ក្នុងនោះមួយគ្រាប់កើតឡើងត្រឹម២១វិនាទី ជួយ Inter Milan ឈ្នះ Cagliari ៤-១ បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ Coppa Italia។

Lukaku វ័យ២៦ឆ្នាំរកបានគ្រាប់ដំបូង បន្ទាប់ពី Christian Oliva កីឡាកររបស់ Cagliari បោះបាល់មកក្រោយភ្លាត់។ គ្រាប់ទី២របស់ Inter ធ្វើបានដោយកីឡាករ Borja Valero ខណៈដែល Andrea Ranocchia និង Lukaku ជាអ្នករកគ្រាប់ទី៣និង៤។

Cagliari ក៏សងបានមួយគ្រាប់វិញដែរ ធ្វើបានដោយកីឡាករ Oliva។ បច្ចុប្បន្ន Lukaku រកបាន១៨គ្រាប់ហើយក្នុងការបង្ហាញខ្លួន២៥ប្រកួតឲ្យ Inter Milan៕