Manchester United បានយល់ព្រមលើតម្លៃ១,២៨លានផោន ជាមួយ Inter Milan សម្រាប់ការទិញយកខ្សែការពារ Ashley Young។
កីឡាករអង់គ្លេសវ័យ៣៤ឆ្នាំកន្លងទៅធ្លាប់ប្រាប់ United អំពីគោលបំណងផ្លាស់ទៅ Inter ហើយសម្រាប់៣ប្រកួតចុងក្រោយជាមួយបិសាចក្រហមរូបគេមិនបានបង្ហាញវត្តមានឡើយ។ តាមការឲ្យដឹង Man Utd អាចនឹងទទួលបានប្រាក់បន្ថែមទៀត ប្រសិនបើ Young អាចជួយ Inter លើកពាន Serie A រដូវកាលនេះ។
ប្រសិនការផ្ទេរកើតឡើងជាផ្លូវការ មានន័យថា Young បានចំណាយពេល៨ឆ្នាំកន្លះនៅ Old Trafford។ ការពិនិត្យសុខភាពគ្រោងនឹងធ្វើនៅថ្ងៃសុក្រនេះនៅទីក្រុង Milan ប្រទេសអ៊ីតាលី។ Young ធ្លាប់បង្ហាញខ្លួន២៦១ប្រកួតឲ្យ United ហើយទើបតែឡើងជាប្រធានក្រុមនៅរដូវកាលនេះ៕