Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បីថា Liverpool ចង់បាន Rashford និង Son!

  • Print

ក្នុងទីផ្សារដោះដូរកីឡាករកាលពីខែមករា Liverpool មិនបាននាំចូលកីឡាកររូបណាម្នាក់ឡើយ ក្រៅពីខ្សែប្រយុទ្ធជប៉ុន Takumi Minamino នៃក្លឹបអូទ្រីស Salzburg ក្នុងតម្លៃខ្លួន ៧,២៥លានផោន។មានការរិះគន់ថា ក្រុមហង្សក្រហមពិបាកក្នុងការរកទិញកីឡាករ មកពង្រឹងក្រុម។

យោងតាមគេហទំព័រ The Independent ក្រុមកំពូលតារាង Premier League មួយនេះ ចង់បាន Marcus Rashford និង Son Heung-min ក្នុងរដូវកាលដោះដូរកីឡាករនារដូវក្ដៅខាងមុខ (ខែមិថុនា)។

ប្រភពបានឱ្យដឹង ទាំង Rashford និង Son សុទ្ធតែជាខ្សែប្រយុទ្ធ ដែល Liverpool និងលោក Klopp ចង់បាន ប៉ុន្តែអ្វីជាក្ដីបារម្ភនោះគឺ ពួកគេខ្លាចក្លឹប Manchester United និង Tottenham មិនព្រមលក់។

មិនតែប៉ុណ្ណោះមានការអះអាងថា ខ្សែបម្រើក្លឹបអាល្លឺម៉ង់ Bayer Leverkusen កីឡាករ Kai Havertz វ័យ២០ឆ្នាំក៏ស្ថិតក្នុង Shortlist របស់ Liverpool ដែរ ប៉ុន្តែតម្លៃខ្លួន ៨០លានផោន អាចជាតម្លៃថ្លៃមួយដែលក្លឹបហង្សក្រហម ពិបាកទទួលយក។

ជាមួយគ្នានេះខ្សែបម្រើស្លាប Jadon Sancho របស់ Dortmund និងខែប្រយុទ្ធ Kylian Mbappe របស់ PGS ក៏ស្ថិតក្រោមការឃ្លាំមើលរបស់ Liverpool ដែរ ប៉ុន្តែជើងខ្លាំង Premier League នារដូវកាលនេះ បែបនឹងមិនចំណាយលុយទិញកីឡាករណាមួយឡើយ ហើយរឿងដែលក្រុមមានមូលដ្ឋាននៅ Anfield ត្រូវធ្វើមុនគេ ក្រោយបញ្ចប់រដូវកាលនេះនោះ គឺចុះកុងត្រារយៈពេលវែងជាមួយខែលការពារដ៏រឹងមាំ Van Dijk និងអ្នកចាំទី Alisson៕