Social Network

ពាន UCL៖ Real និង Barca សុទ្ធតែធ្លាប់រងគ្រោះ ៤-០ ជើងទីពីរនៅ Anfield

Liverpool បានរងបរាជ័យ ១-០ ក្នុងការប្រកួត Champions League វគ្គ១៦ក្រុម ជើងទីមួយ ក្រោមថ្វីជើង Atletico Madrid កាលពីយប់មិញ។

ជ័យជម្នះលើក្រុមការពារតំណែងជើងឯកគឺជាដើមទុនយ៉ាងសំខាន់របស់ Atletico ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ យ៉ាងណាមុនសម្រេចក្ដីស្រមៃក្រុមជើងខ្លាំងមកពីទីក្រុងម៉ាឌ្រីដមួយនេះត្រូវឆ្លងកាត់ការប្រកួតជើងទីពីរនៅ Anfield ដែលមានប្រវត្តិធ្លាប់កប់សាកសពក្រុមអេស្ប៉ាញជាច្រើន។

Anfield ត្រូវគេស្គាល់ថាជាសំបុកដ៏រឹងមាំរបស់ហង្សក្រហមធ្លាប់ទម្លាក់ក្រុមខ្លាំងរាប់មិនអស់មកពីអ៊ីតាលី, បារាំង, អាល្លឺម៉ង់ រាល់លើកដែលការប្រកួតជើងទីពីរធ្វើឡើងនៅទីនោះ។

Real Madrid ក្នុងឆ្នាំ២០០៩ ធ្លាប់មានប្រវត្តិចាញ់ ៤-០ ហើយ ឆ្នាំទៅ Barcelona ដែលឈ្នះជើងទីមួយ ៣-០ នោះបានចាញ់ ៤-០ វិញសម្រាប់ជើងទីពីរនៅ Anfield៕