Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Bruno ​ក្លាយ​ជា Legend ​របស់ Man Utd ​ក្រោយ​​ហ៊ាន​បោះ​សម្ដី​នេះ​ទៅ​ Pep

  • Print

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ២-០ ក្នុងការប្រកួត Premier League កាលពីយប់មិញនេះ។

២គ្រាប់របស់ក្រុមលោក Ole ធ្វើបានសម្រេចដោយ Martial នៅនាទី៣០ និង McTominay នៅនាទី៩០+៦ ។ ក្នុងការប្រកួតនេះដែរ អ្នកគាំទ្រពេញចិត្តនិងសរសើរទម្រង់លេងរបស់ Bruno ខ្លាំងមែនទែន ហើយលោក Pep វិញក៏ភ្ញាក់ផ្អើលចំពោះកីឡាករចំណូលថ្មីរបស់ក្រុមបិសាចក្រហមនេះដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនេះទៀតគឺ កាយវិការរបស់ Bruno តែម្ដង។ រូបគេទើបតែចូលលេងឱ្យបិសាចក្រហមនៅខែមករានេះទេ ប៉ុន្តែត្រូវបានអ្នកគាំទ្រចាត់ទុកថាជា Legend របស់ក្លឹបទៅហើយ។ ហៅ Legend នេះ គឺដោយសារតែកីឡាករព័រទុយហ្គាល់នេះ ហ៊ានឈ្លោះជាមួយលោក Pep និងលួចហៅ Pep តិចៗថែមទៀតផង។

អ្នកគាំទ្រខ្លះថា Bruno ហៅអ្នកចាត់ការក្រុម Man City ខាងលើថាឱ្យបិទមាត់ កុំនិយាយច្រើនពេក ខណៈដែលខ្លះទៀតថា ខ្សែបម្រើដេញ Pep “ssssh”។ រំលឹកថារដូវកាលនេះ ក្រុម Man Utd បានយកឈ្នះលើក្រុម Man City ទាំងពីរជើងតែម្ដង ពោលគឺជើងទី១កន្លងទៅ ក៏ក្រុមបិសាចក្រហមយកឈ្នះលើក្រុមមេឃខៀវក្នុងលទ្ធផល ២-១ ដែរ៕