Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សៀង ចន្ធា រកបាន២គ្រាប់​ដំបូង ជួយបឹងកេតឈ្នះនគរបាលជាតិ ៣-០

  • Print

ទីបំផុតខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា រកបាន២គ្រាប់ដំបូងរបស់ខ្លួនហើយ ក្នុងការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ ក្នុងជំនួបបឹងកេតឈ្នះនគរបាលជាតិ ៣-០ នៃសប្ដាហ៍ទី៤កាលពីម្សិលមិញនេះ។

ក្នុង៣ប្រកកួតកន្លងមក ចន្ធា ធ្វើបានល្អណាស់ ប៉ុន្តែពុំមានឱកាសរកគ្រាប់បាល់ឡើយ រហូតដល់ការប្រកួតសប្ដាហ៍ទី៤ តទល់ជាមួយក្លឹបបាល់ទាត់នគរបាលជាតិ ទើបរូបគេអាចរកបាន ២ គ្រាប់ម្នាក់ឯង នៅនាទី ៦៤ និង ៨១ ក្រោយទទួលបានបាល់ Assist ពីកីឡាករ Gopane ទាំងពីរលើក។

គ្រាប់បាល់២គ្រាប់ របស់ខ្សែប្រយុទ្ធមុតស្រួចរូបនេះ កើតឡើងបន្ទាប់ពីលោកគ្រូ Apisit Im-Amphai ប្រើតិកនិកលេងថ្មីដោយដាក់ឱ្យ សៀង ចន្ធា លេងជាខ្សែប្រយុទ្ធចំតួរយៈពេល៣០នាទីចុងក្រោយ ខណៈ៣ប្រកួតមុនរូបគេលេងនៅតំបន់ស្លាប។ គ្រូបង្គោលបឹងកេតបានឱ្យបែបនេះ ៖«ចន្ធាលេងបានល្អណាស់។

រូបគេលេងស្លាបក៏ល្អ លេងប្រយុទ្ធក៏ល្អ។ ខ្ញុំបានប្ដូរតាក់ទិក ឲ្យគេលេងប្រយុទ្ធចំតួ។ គេលេងបានល្អ»។ ចំណែកកីឡាករ ឱ ភារុណ ក៏ធ្វើបានល្អដែរ ដោយរូបគេរកបានគ្រាប់បាល់ទីមួយ និងដំបូងនៅនាទីទី១៥ ឱ្យបឹងកេតក្នុងរដូវកាលថ្មីនេះ។

ភារុណ បានឱ្យដឹងថា ៖«ខ្ញុំសប្បាយចិត្ត ព្រោះវាជាគ្រាប់ដំបូងរបស់ខ្ញុំ ក្នុងរដូវកាលថ្មីនេះ តែយ៉ាងណាខ្ញុំនឹងខំប្រឹងបន្ថែមទៀត ព្រោះឱកាសលេងរបស់ខ្ញុំមានតិច អញ្ចឹងខ្ញុំនៅមានចំណុចខ្វះខាតច្រើនដែលត្រូវបន្ថែម»។ ចប់ការប្រកួតក្រុមម្ចាស់ផ្ទះបឹកកេតយកឈ្នះ ៣-០ លើក្រុមភ្ញៀវនគរបាលជាតិ៕