Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វីរុសកូរ៉ូណាធ្វើទុក្ខ Inter បង្ខំចិត្តលេងបិទទ្វារពាន Europa League សប្ដាហ៍នេះ

  • Print

ការប្រកួតពាន Europa League វគ្គ៣២ក្រុមរបស់ក្លឹប Inter Milan ក្នុងដីខ្លួនឯងទល់ Ludogorets នឹងលេងបិទទ្វា ព្រោះតែបារម្ភពីការរាលដាលវីរុសកូរ៉ូណា។

Inter ស្ថិតក្នុងចំណោមក្លឹបមួយនៃ៤ក្លឹបរបស់ Serie A ដែលធ្វើការផ្អាកការប្រកួតក្នុងលីគនៅសប្ដាហ៍បន្ទាប់។ ការសម្រេចបិទទ្វារមិនឲ្យមានអ្នកទស្សនារវាងក្រុម Inter និង Ludogorets បន្ទាប់ពីមានការពិភាក្សារវាងរដ្ឋាភិបាលអ៊ីតាលីនិងអង្គភាពគ្រប់គ្រងបាល់ទាត់ UEFA ។

ជាមួយអ្នកឆ្លង១៦៥ករណី អ៊ីតាលីជាប្រទេសនៅក្នុងតំបន់អឺរ៉ុបមានករណីឆ្លងច្រើនជាងគេ។ សាលារៀននិងសកលវិទ្យាល័យជាច្រើនត្រូវបានបិទក្នុងក្នុងទីក្រុង Milan ត្បិតប្រព័ន្ធដឹកជញ្ជូនក្នុងស្រុកបើក៏ដោយ។

តាមគម្រោងអ្នកគាំទ្រ Ludogorets ៦០០នាក់ប៉ងធ្វើដំណើរពីប្រទេសប៊ុលហ្គារីទៅទស្សនាការប្រកួតនៅកីឡដ្ឋាន San Siro៕