Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកគាំទ្រ Man Utd វ័យក្មេងម្នាក់សរសេរសំបុត្រសុំឲ្យតា Klopp លេងចាញ់

  • Print

Liverpool ត្រូវការឈ្នះ៥ប្រកួតទៀតដើម្បីក្លាយជាជើងឯក Premier League ឬក៏លេងកុំឲ្យចាញ់ចំនួន១២ប្រកួតទៀតដើម្បីលើកពានមាស។ក្នុងអតីតកាល Arsenal គឺជាក្រុមតែមួយគត់ដែលឈ្នះពានមាស ខណៈគេរំពឹងថា Liverpool នឹងដើរតាមគន្លងក្រុមមួយនេះដោយឈ្នះពានមាសលើកដំបូងគិតចាប់ពីឆ្នាំ២០០៤មក។

យ៉ាងណាមានអ្នកគាំទ្រ Manchester United វ័យក្មេងម្នាក់សរសេរសំបុត្រសំណូមពរឲ្យ Jurgen Klopp លេងចាញ់យ៉ាងហោច១ប្រកួត។កុមារអាយុ១០ឆ្នាំលើកហេតុផលថា ការមិនចង់ឲ្យក្រុមហង្សក្រហមលើកពានមាសព្រោះគេមិនចង់ឃើញ Liverpool ធ្វើបានល្អជាងក្រុមដែលខ្លួនស្រឡាញ់ ត្បិត United ឈ្នះ Premier League ១៣ដងតែគ្មានម្ដងណាបានពានមាសឡើយ។

Klopp បានទទួលសំបុត្រនោះ នឹងតបវិញថាលោកពិតជាភ្ញាក់ផ្អើល និងរីករាយដែលបានទទួលសំបុត្រពីកុមារឈ្មោះ Daragh ប៉ុន្តែលោកមិនអាចធ្វើតាមសំណើគេបានទេ ព្រោះក្នុងនាមជាអ្នកចាត់ការគឺត្រូវធ្វើឲ្យបានល្អបំផុតសម្រាប់អ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោក៕