Social Network

Ajax បេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL ឆ្នាំមុន ធ្លាក់ពី Europa បាត់

ក្រុមបានលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ឆ្នាំមុន Ajax បានធ្លាក់ពីពាន Europa League ក្នុងវគ្គ៣២ក្រុមចុងក្រោយហើយ បន្ទាប់ពីចាញ់ Getafe សរុបទាំងពីរជើង ៣-២។

Ajax ដែលចាញ់កាលពីជើងទីមួយ ២-០ រកបានគ្រាប់ដំបូងកាលពីប្រកួតយប់មិញដោយកីឡាករ Jaime Mata នាទីទី៥។ ៥នាទីបន្ទាប់ Getafe ក៏រកគ្រាប់បានតាមស្មើវិញ ដោយកីឡាករ Danilo។

នាទី៦៣ Mathias Olivera របស់ Getafe បានធ្វើឲ្យចូលទីខ្លួនឯង គ្រប់គ្រាន់ឲ្យ Ajax ឈ្នះ ២-១៕