រកឃើញជើងខ្លាំងគុនខ្មែរ៤រូបហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ TV5
- Details
- Category: Sport News
កម្មវិធីប្រដាល់ជម្រុះដណ្ដើមពានរង្វាន់ TV5 ទម្ងន់ ៦៣,៥គីឡូក្រាមរបស់សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានរកឃើញជើងខ្លាំងចំនួន៤រូបហើយ រិន សារ័ត្ន វ៉ែន ហុងជីវ៉ុង សោម វិឆ័យ និង ពុយ វណ្ណៈ។
បន្ទាប់ពីចំណាយពេលប្រកួតអស់រយៈពេលប៉ុន្មានខែមកនេះ និងទើបបញ្ចប់ការប្រកួតវគ្គជម្រុះសប្ដាហ៍ចុងក្រោយកាលពីថ្ងៃសៅរ៍ ទី១៤ មីនា ២០២០ នេះរួចមក ឥលូវរកបានជើងខ្លាំង ៤រូបហើយ ដើម្បីប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដើម្បីបន្តដំណើររកជើងឯករដូវកាលនេះ។
មុនឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ រិន សារ័ត្ន បានឈ្នះពិន្ទុ ខាំ សាបាន ចំណែក វ៉ែន ហុងជីវ៉ុង ឈ្នះពិន្ទុ ណាំ ម៉ូរ៉ាក់ សប្ដាហ៍មុន។ សប្ដាហ៍ចុងក្រោយនេះ សោម វិឆ័យ ឈ្នះពិន្ទុ រឿម វណ្ណៈ និង ពុយ វណ្ណៈ ឈ្នះពិន្ទុ ឡុង បេនលឿន។
ដូច្នេះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ២សប្ដាហ៍ទៀតនោះគឺ រិន សារ័ត្ន ប៉ះ វ៉ែន ហុងជីវ៉ុង ខណៈ ពុយ វណ្ណៈ សោម វិឆ័យ។ ពីរនាក់ដែលឈ្នះនឹងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមប្រាក់រង្វាន់ ៤០០០ដុល្លារ៕