Social Network

ចំណាត់ការរបស់ក្របខ័ណ្ឌធំទាំង៥នៅអឺរ៉ុបរឿងកូរ៉ូណា LaLiga តឹងរ៉ឹងជាងគេ

ការរីករាលដាលនៃវីរុសកូរ៉ូណា មិនត្រឹមបង្កក្ដីបារម្ភដល់បណ្ដាប្រទេសនានាក្នុងពិភពលោកប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់យ៉ាងខ្លាំងក្លាដែរដល់ការប្រកួតកីឡាបាល់ទាត់។

មកទល់នឹងពេលនេះចិនមានអ្នកឆ្លង៨ម៉ឺនករណីហើយ ខណៈនៅអឺរ៉ុបវិញអ៊ីតាលីឈរលេខ១មានអ្នកឆ្លងជាង១ម៉ឺនករណី និងអត្រាអ្នកស្លាប់៦៣១នាក់។

បណ្ដាប្រទេសជាមហាអំណាចបាល់ទាត់លីគអឺរ៉ុបមានដូចជា បារាំង, អាល្លឺម៉ង់ និងអេស្ប៉ាញសុទ្ធមានអ្នកកើតជាង១ពាន់ករណីទាំងអស់មានតែអង់គ្លេសប៉ុណ្ណោះដែលធូរស្រាលជាងគេ។

យ៉ាងណាក្របខ័ណ្ឌធំៗទាំងនោះបានចេញវិធានការរួចស្រេចហើយក្នុងការទប់ស្កាត់ការរីករាលដាលកូរ៉ូណា៖ ១. LaLiga៖ លេងការប្រកួតទាំងអស់ដោយបិទទ្វារមិនឲ្យមានអ្នកគាំទ្រ។

២. Ligue 1៖ អនុញ្ញាតឲ្យមានអ្នកគាំទ្រចូលមើលត្រឹម១ពាន់នាក់ប៉ុណ្ណោះ។

៣. Serie A៖ ផ្អាកការប្រកួតទាំងស្រុងរហូតដល់ថ្ងៃទី៣ ខែមេសា។

៤. Bundesliga៖ ការប្រកួតមួយចំនួនត្រូវលេងដោយបិទទ្វារមិនឲ្យមានអ្នកគាំទ្រ។

៥. Premier League៖ ហាមកីឡាករមិនឲ្យចាប់ដៃគ្នាមុនការប្រកួត ដូចសព្វដង៕