Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Neville ថា​ទប់​ស្កាត់​វីរុស​​ដោយ​បិទ​មិន​ឲ្យ​អ្នក​គាំទ្រ​ចូល​មើល គឺ​គ្មាន​ប្រសិទ្ធភាព​ទេ​

  • Print

Premier League មានផែនការបើកការប្រកួតឡើងវិញ នៅចុងខែមេសា ឬដើមខែឧសភា ក្រោយប្រកាសផ្អាកអស់រយៈពេលជាង២សប្ដាហ៍កន្លងមកដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩។

នៅមិនទាន់ដឹងថា ក្រោយវិលត្រឡប់មកវិញក្របខ័ណ្ឌដ៏មានឥទ្ធិពលអង់គ្លេសមួយនេះ នឹងប្រកួតធម្មតា ឬយ៉ាងណាឡើយខណៈស្ថានភាពជំងឺនៅអឺរ៉ុប និងអង់គ្លេសហាក់មិនធូរស្រាលសោះ។ មានការព្យាករណ៍ថា Premier League អាចប្រើវិធានការបិទមិនឲ្យមានអ្នកគាំទ្រ ប៉ុន្តែត្រូវ Gary Neville រិះគន់ថាជាចំណាត់ការគ្មានប្រសិទ្ធភាព។

អតីតខ្សែការពារអង់គ្លេស និងប្រធានក្រុម Manchester United អះអាងថានៅអង់គ្លេស បើទោះបិទមិនឲ្យចូលកីឡដ្ឋាន ក៏អ្នកគាំទ្រនៅតែប្រមូលផ្ដុំក្រៅកីឡដ្ឋានដដែល។ ឧទាហរណ៍ថាក្រុមពួកគេលើកពាន, បានកៅអីអឺរ៉ុប ឬឡើងទៅលីគកំពូល អ្នកគាំទ្រនៅតែជួបជុំធ្វើពិធីអបអរ គ្មាននរណាអាចទប់ស្កាត់បានទេ៕