Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លី រិទ្ធី៖ ប្រដាល់ជួយបំបាក់អំនួតរបស់ខ្លួនធ្លាប់មានពីមុនមក

  • Print

អ្នកប្រដាល់ដើមកំណើតមកពីខេត្តសៀមរាប លី រិទ្ធី ថាវិស័យប្រដាល់នេះគឺពិតជាល្អ និងជួយឲ្យខ្លួនបំបាក់អំនួតដែលធ្លាប់គិតថាកីឡាមួយនេះមានអ្វីពិបាក ឃើញគេប្រកួតស្រួល។

លី រិទ្ធី បានឲ្យដឹងថា មុនឈានជើងចូលប្រឡូកក្នុងវិស័យប្រដាល់ ខ្លួនធ្លាប់គិតថាកីឡានេះគ្មានអ្វីពិបាកឡើងប្រកួតស្រួលនោះទេ។ ប៉ុន្តែនៅពេលចាប់ផ្ដើមហ្វឹកហាត់ និងបានឡើងប្រកួតមិនស្រួលដូចអ្វីដែលធ្លាប់គិតនោះឡើយ ទន្ទឹមនិងនេះអំនួតដែលធ្លាប់មាននោះអស់ពីខ្លួនថែមតែម្ដង និងបានដឹងច្បាស់ពីកីឡាប្រដាល់នេះ។

អ្នកប្រដាល់មាឌធំខាងលើបន្តប្រាប់ទៀតថា សរុបទៅប្រដាល់នេះជួយច្រើនសម្រាប់រូបគេ មិនថាសុខភាព ប្រាក់ចំណូល កេរ្តិ៍ឈ្មោះ ការប្រាស្រ័យទាក់ទង រួមនិងអំនួតដែលធ្លាប់មានកន្លងទៅក្នុងវិស័យកីឡាមួយនេះ។

រំលឹកដែរថា លី រិទ្ធី ជាអ្នកប្រដាល់មកពីក្លឹប Mr Ly គុនខ្មែរ ដែលមានទីតាំងនៅខេត្តសៀមរាប។ អ្នកប្រដាល់ម្នាក់នេះទើបតែប្រឡូកក្នុងវិស័យកីឡាមួយនេះបានប្រហែលជា ២-៣ឆ្នាំមកទេ។ ក្រៅតែពីហាត់ខ្លួនឯង រិទ្ធី ក៏ជាគ្រូបង្ហាត់ប្រដាល់បែបសុខភាពដល់បរទេសក្នុងខេត្តសៀមរាប មួយរូបដែរ៕