Social Network

TN KANDAL FC ឈ្នះ៥ប្រកួតជាប់គ្នាធ្វើឲ្យកីឡាកររឹតតែមានឆន្ទៈខ្ពស់ចង់ឈ្នះពាន KW Cambodia League

អ្នកគ្រប់គ្រងក្រុមបាល់ទាត់ TN KANDAL FC ការឈ្នះ៥ប្រកួតជាប់ៗគ្នា និងឈ្នះក្រុមខ្លាំង២ក្រុមមកនេះធ្វើឲ្យកីឡាករគ្រប់រូបរបស់ខ្លួនមានឆន្ទៈខ្ពស់ចង់ឈ្នះពានរង្វាន់ KW Cambodia League ។

តំណាងក្រុម TN KANDAL FC បានឲ្យដឹងថា ការប្រកួតជាមួយ AVATAR FC កាលពីថ្ងៃអាទិត្យ ទី១៥ កន្លងទៅនេះគឺពិតជាពិបាក និងស្វិតស្វាញបំផុតទម្រាំអាចយកឈ្នះបាន ព្រោះដឹងហើយថាក្រុមនេះជាក្រុមខ្លាំងមួយ។

ការប្រកួតនេះគឺអាចនិយាយបានថាតានតឹងដូច TN KANDAL FC ប៉ះជាមួយ ISI អញ្ចឹងដែរ។ចំណុចខ្លាំងដែលធ្វើឲ្យ TN KANDAL FC លេងបានល្អ និងឈ្នះ៥ប្រកួតជាប់ៗគ្នាឈរលើកំពូលតារាងនេះដោយសារ ទី១ វិន័យ កីឡាករគ្រប់គ្នាមានមកហ្វឹកហាត់បានទៀងទាត់និងត្រឹមត្រូវល្អ។

ទី២ កីឡាករគ្រប់គ្នាមានឆន្ទៈជាក្រុម រួមទាំងមានការចែករំលែកបទពិសោធបានច្រើនពីសំណាក់កីឡាករអាជីពចាស់ៗ។ ទី៣ ការលេងជាក្រុម មិនមានទេការលេងជាបក្សជាពួក។

ជ័យជម្នះជាបន្តបន្ទាប់នេះពិតជាជួយជំរុញឲ្យកីឡាករមានចិត្តខ្លាំងដើម្បីខំប្រឹងឈានទៅរកការឈ្នះពាននៅចប់រដូវកាល ឆ្នាំ២០២០ នេះ។រំលឹកដែរថា សម្រាប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៥ នៃពានរង្វាន់ពាក់កណ្ដាលអាជីព KW Cambodia League កាលពីថ្ងៃអាទិត្យនេះ ក្រុម TN KANDAL FC បានយកឈ្នះក្រុមខ្លាំង AVATAR FC ៣-១។ បច្ចុប្បន្ននេះក្រុម TN KANDAL FC ឈរកំពូលតារាង KW Cambodia League កំពុងមាន ១៥ពិន្ទុ ប្រកួតបាន៥ដង៕