Social Network

ឈិត​ សេរីវណ្ណថង​ ប្រមូល​គ្នា​ក្នុង​ក្លឹប​ចូលរួម​ផ្សព្វផ្សាយ​ពី​ការ​ទប់ស្កាត់​ជំងឺ​ COVID-19​ នៅ​បាត់ដំបង

អ្នកប្រដាល់ល្បីឈ្មោះ ឈិត សេរីវណ្ណថង ម្សិលមិញនេះនាំសិស្សរួមក្លឹបរាហ៊ូកីឡាខេត្តបាត់ដំបង ចូលរួមផ្សព្វផ្សាយវិធីទប់ស្កាត់ជំងឺ COVID-19 ក្នុងភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ។

វណ្ណថង បានឲ្យដឹងថា ក្នុងនាមជាអ្នកប្រដាល់ និងជាប្រជាពលរដ្ឋខ្មែរមួយរូបគឺត្រូវចូលរួមជួយគ្នាក្នុងការទប់ស្កាត់ក៏ដូចជាជួយផ្សព្វផ្សាយឲ្យអ្នកភូមិបានដឹងបន្ថែមអំពីជំងឺ COVID-19 នេះ។ ជាពិសេសដូចជា ការថែរក្សាខ្លួនឲ្យបានល្អនៅពេលចេញទៅណាមកណាត្រូវមានម៉ាស់ និងអាកុល ឬទឹកលៀងសម្លាប់មេរោគជាដើម។

ក្រៅពីនេះទៀតនោះការញុំអាហារត្រូវមានអនាម័យគ្រប់ពេល ឧស្សាហ៍លៀងដៃសម្អាត ពីព្រោះជំងឺ COVID-19 មិនអាចមើលស្រាលបានទេ។ ជើងខ្លាំងវ័យក្មេងរូបនេះក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលទាំងអស់មិនថានៅផ្ទះ ឬពេលចេញទៅក្រៅនោះទេត្រូវមានរបស់ការពារផ្សេងៗជានិច្ច។

សកម្មភាពដើរបិទខិត្តប័ណ្ណផ្សព្វផ្សាយ និងប្រាប់ដល់អ្នកភូមិរបស់ ឈិត សេរីវណ្ណថង នេះធ្វើឡើងកាលពីម្សិលមិញនៅឯភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ វណ្ណថង ជាអ្នកប្រដាល់ប្រចាំក្លឹបរាហ៊ូកីឡាខេត្តបាត់ដំបង៕