Social Network

ព្រោះ​តែ​សម្ពោធ​ទាំង​នេះ ទើប​​បង្ខំ​ឱ្យ Fabregas ចេញ​ពី Arsenal ក្នុង​ឆ្នាំ​ ២០១១

«ខ្ញុំជាប្រធានក្រុម ខ្ញុំតែងមានសម្ពោធលើខ្លួនឯង។ ខ្ញុំត្រូវតែដឹកនាំក្រុមឱ្យឈ្នះការប្រកួត។ ខ្ញុំបានឱ្យអ្វីៗទាំងអស់ ពេលខ្លះខ្ញុំទៅផ្ទះយំ ក្រោយពីចាញ់ការប្រកួត»។

នេះគឺជាការលើកឡើងរបស់ Cesc Fabregas និងជាមូលហេតុមួយក្នុងចំណោមផ្សេង ដែលធ្វើឱ្យលោកចេញពី Arsenal ក្នុងឆ្នាំ ២០១១ មកទល់ពេលមានរយៈពេល ៩ ឆ្នាំហើយ។ អតីតកីឡាករក្រុមកាំភ្លើងធំ បានបន្ថែមថា ៖«ខ្ញុំធ្លាប់រងទុក្ខ ខ្ញុំធ្លាប់ដេកមិនលក់ ចាញ់ការប្រកួត ហើយអ្នកលឺកីឡាករផ្សេងសើច។

វាបានកើតឡើងអស់រយៈពេលច្រើនឆ្នាំ យើងលេងបានល្អកាលនោះ ខ្ញុំចូលចិត្ត ប៉ុន្តែខ្ញុំបានដាក់សម្ពាធមកលើខ្លួនឯងខ្លាំង ដើម្បីដឹកនាំ ធ្វើអ្វីគ្រប់យ៉ាង ហើយដល់ចំណុចមួយ ខ្ញុំគិតថាខ្លួនឯងឯកា»។ ទាំងនេះជាហេតុផលនិងសម្ពោធ ដែលកីឡាករ Monaco ចាកចេញពីកីឡដ្ឋាន Emirates Stadium ទៅកាន់ក្លឹប Barcelona ក្នុងឆ្នាំ ២០១១។

លេងនៅ Camp Nou បាន៣រដូវកាល រូបគេប្ដូរទៅលេងនៅ Premier League ជាមួយក្រុមតោខៀវ Chelsea នៅរវាងឆ្នាំ ២០១៤ ដល់ ២០១៩ ហើយចុងក្រោយលេងនៅទឹកដីបារាំង Monaco រហូតដល់បច្ចុប្បន្ន។

អតីតជម្រើសជាតិអេស្ប៉ាញ Fabregas ត្រូវបានលោក Arsene Wenger យកមកពីក្រុមយុវជន La Masia ដ៏ល្បីរបស់ក្លឹបអ្នកមានបុណ្យ Barcelona ក្នុងឆ្នាំ ២០០៣ ហើយក្នុងរដូវកាល ២០០៤-២០០៥ រូបបានបង្ហាញខ្លួនជាកីឡាករក្មេងបំផុត ក្នុងប្រវត្តិសាស្ត្រក្លឹបកាំភ្លើងធំ ដែលកាលនោះមានអាយុ ១៦ ឆ្នាំ។

ខ្សែបម្រើកណ្ដាល Cesc Fabrega បានបង្ហាញខ្លួន ៣០៣ លើកគ្រប់ការប្រកួតទាំងអស់ឱ្យ Arsenal ហើយបានក្លាយជាកីឡាករលេចធ្លោមួយរូបក្នុងក្រសែភ្នែកអ្នកគាំទ្រលើពិភពលោក៕