Social Network

Dybala ប្រាប់​ពី​ស្ថានភាព​ខ្លួន ក្រោយ​រក​ឃើញ​ Covid-19 រយៈ​ពេល​៤​ថ្ងៃ

Paulo Dybala បានប្រាប់អ្នកគាំទ្ររបស់ Juventus ថា គេនិងមិត្តស្រី Oriana Sabatini ស្ថិតក្នុងស្ថានភាពល្អប្រសើរទេ ៤ថ្ងៃបន្ទាប់ពីប្រកាសវិជ្ជមានវីរុសកូរ៉ូណា។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ពេលដែលគេប្រកាសថា មានផ្ទុកមេរោគ Covid-19 ប៉ុន្តែពេលនេះគេបានបង្ហាញខ្លួនក្នុងលក្ខខ័ណ្ឌល្អប្រសើរ។ សរសេរលើគណនី Instagram ដែលជាកន្លែងគេប្រកាសមាន Covid-19 កាលពីថ្ងៃទីទី ២១ ខែ មីនា Dybala សរសេរថា៖ "ពួកយើងមិនអីទេ" ភ្ជាប់ជាមួយរួបលើកដៃ OK។

Paulo Dybala គឺជាកីឡាករទី៣នៃក្លឹប Juventus ដែលរកឃើញវិជ្ជមានកូរ៉ូណា បន្ទាប់ពីខ្សែការពារ Daniele Rugani និងខ្សែបម្រើ Blaise Matuidi។ អ៊ីតាលីជាប្រទេសក្នុងតំបន់អឺរ៉ុបរងការវាយប្រហារពីវីរុសខ្លាំងជាងគេ ពេលនេះមានអ្នកឆ្លង៧៤ ៣៨៦នាក់ ស្លាប់៧ ៥០៣នាក់៕