Social Network

Griezmann ប៉ង​ប្រាថ្នា​ចង់​ពាក់​អាវ​លេខ ៧ នៅ​ក្លឹប Barcelona

ខ្សែប្រយុទ្ធបារាំង Antoine Griezmann បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនចង់ពាក់អាវលេខ ៧នៅក្លឹប Barcelona។

កីឡាកររូបនេះបានលើកឡើងថា៖ " ខ្ញុំចង់ពាក់អាវលេខ ៧ ដូចពីកាលនៅក្លឹប Atletico Madrid ឡើងវិញ " ។មានព័ត៌មានល្ហិចល្ហៀងមួយចំនួនបានឲ្យដឹងថា កីឡាករបារាំងរូបនេះ មិនសូវសប្បាយចិត្តប៉ុន្មានទេក្នុងការលេងនៅក្លឹបកាតាឡាន់មួយនេះ។ គួរបញ្ជាក់ផងដែរថា Griezmann បានផ្លាស់ពី Atletico Madrid ទៅកាន់ Barcelona កាលពីឆ្នាំ២០១៩ កន្លងទៅ។

នៅក្លឹបថ្មីនេះ កីឡាករបារាំងរូបនេះបានពាក់លេខ ១៧ ខណៈអាវលេខ ៧ នៅតែជាកម្មសិទ្ធិរបស់ Ousmane Dembele៕