Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធន់​ សុភា៖​ ប៊ុន​ សុធា អំឡុង​ពេល​ COVID-19​​ ឲ្យ​ឆ្លៀត​ហ្វឹកហាត់​ម្នាក់​ឯង

  • Print

ដោយសារតែជំងឺ COVID-19 នេះបានធ្វើឲ្យវិស័យកីឡាប្រដាល់ផ្អាកសកម្មភាព និងផ្អាកការប្រកួតនៅតាមសង្វៀននានាក្នុងនោះក៏មានសង្វៀន PNN ដែរដែលត្រូវផ្អាកប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់រវាង ប៊ុន សុធា និង ឃូន ឡាំកូស៊ីន។

លោក ធន់ សុភា បានឲ្យដឹងថា អំឡុងពេលជំងឺ COVID-19 កំពុងវ៉ៃលុកនេះបើអាចឆ្លៀតបានឆ្លៀតទៅគឺហ្វឹកហាត់ម្នាក់ឯងតាមដែលអាចធ្វើបាន ដូចជារត់ម្នាក់ឯងជាដើម។

លើកលែងតែការហ្វឹកហាត់ជុំគ្នា ឬនៅជុំគ្នាទៅបានហើយ។ គ្រូប្រដាល់នៅក្រសួងការពារជាតិរូបនេះបន្តប្រាប់ទៀតថា បើរូបគេហាត់បាននៅពេលនេះជាការល្អ គឺមានស៊ុហ្វ កម្លាំងពេញសម្រាប់ពេលប្រកួតតែម្ដង ឬនៅពេលដែលជំងឺនេះស្រាកស្រាន្តមកវិញមានន័យថាការត្រៀមខ្លួននោះបានយូរ។

មួយវិញទៀតក្នុងនាមជាអ្នកកីឡាមិនត្រូវផ្ដេកផ្ដួលជាមួយជំងឺនេះពេកទេ ត្រូវតែមានការហាត់ជាប្រចាំតាមដែលអាចធ្វើទៅបាន និងគិតថាសុវត្ថិភាព។ រំលឹកដែរថា កីឡាករ ប៊ុន សុធា កូនសិស្សលោក ធន់ សុភា នឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ប្រាក់របស់សង្វៀន PNN ជាមួយកីឡាករ ឃួន ឡាំកូស៊ីន ប៉ុន្តែត្រូវផ្អាកដោយសារជំងឺ COVID-19។

ចំពោះដំណឹងថានឹងត្រូវដំណើរការប្រកួតនៅពេលណានោះសហព័ន្ធមិនទាន់បានជូនព័ត៌មានឡើយ៕