Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្សែក្រវាត់​ប្រាក់​ទី២​ បាន​លើ​ អេ​ ណារ័ត្ន​ ខណៈ​ការ​ប្រកួត​ចាញ់​ឈ្នះ​មិន​ដាច់​ស្រឡះ​

  • Print

ការប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី២ លើប្រភេទទម្ងន់៥៧គីឡូក្រាមរបស់សង្វៀន PNN កាលពីថ្ងៃអាទិត្យ ទី២២ មីនា ២០២០ បានទៅលើកីឡាករ អេ ណារ័ត្ន ស្របពេលអ្នកទាំងពីរប្រកួតចាញ់ឈ្នះដោយមិនស្រឡះព្រោះគិតថាវ៉ៃខុសលក្ខន្តិកៈ។

អ្នកនិយមតាមដានគុនខ្មែរប្រហែលជាបានដឹងហើយថាអំពីវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី២ របស់ PNN គឺបានលើកូនសិស្សលោក អេ ភូថង អេ ណារ័ត្ន។ ការប្រកួតរវាង ពេជ្រ ម្ទេសខ្មាំង និង អេ ណារ័ត្ន នេះគឺជក់ចិត្តគួរសម ដោយសារតែមានសងទៅសងមកមិនឲ្យចាញ់គ្នាឡើយ។

យ៉ាងណាមិញគេមើលឃើញថាម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ២០១៧ ពេជ្រ ម្ទេសខ្មាំង ហាក់អស់ស៊ុហ្វខ្លាំង និងដួលជាច្រើនដងសម្រាប់ការប្រកួតតាំងពីទឹកទី១មកដល់ទឹក៣។

ប៉ុន្តែអាចថារឿងមិនអស់ចិត្តសម្រាប់ ម្ទេសខ្មាំង នោះគឺខណៈពេលសល់១នាទីចុងទឹក៣ រូបគេបែបខ្នងទៅហើយ អេ ណារ័ត្ន ទប់កែងមិនជាប់ ឬមានចេតនាវ៉ៃពីក្រោយទៀត ធ្វើឲ្យខ្លួនមិនអាចបន្តការប្រកួតបានក៏ត្រូវបញ្ចប់ត្រឹមនេះ។

តាមការវីដេអូយឺតៗឡើងវិញការវ៉ៃកែងរបស់ អេ ណារ័ត្ន នោះដូចជាមិនត្រូវនោះទេ ខណៈអ្នកទស្សនាមួយចំនួនថា ម្ទេសខ្មាំង ចង់ស៊ីឡាក។ ចំណែកប្រធានគណៈវិនិច្ឆ័យ និងចៅក្រមសម្រេចឲ្យកីឡាករ អេ ណារ័ត្ន ជាអ្នកឈ្នះការប្រកួតនោះតែម្ដង។

រំលឹកដែរថា ខ្សែក្រវាត់ប្រាក់លើប្រភេទទម្ងន់៥៧គីឡូក្រាមទី១ របស់សង្វៀន PNN បានលើកីឡាករ អេលីត ចំរើន និងលើកទី២ នេះបានលើកីឡាករ អេ ណារ័ត្ន។ ចំពោះវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី៣ នោះនៅមិនទាន់ថាត្រូវបន្តការប្រកួតនៅពេលណានោះទេដោយសារតែបញ្ហាជំងឺ COVID-19៕