លោក Ferdinand វីរបុរសក្រុម Manchester United បានអះអាងថាលោក Ole ត្រូវតែទិញយក Harry Kane និង Sancho ឱ្យបានទើបអាចប្រជែងពានរង្វាន់ជាមួយក្រុមដទៃរូច។
ក្រុមបិសាចក្រហម Manchester United ទើបតែបង្ហាញទម្រង់លេងល្អវិញ ក្រោយពីពួកគេទិញបាន Bruno មកពីក្រុម Sporting កាលពីខែមករាកន្លងទៅ។ យ៉ាងណាមិញ មានកីឡាករនាំលេងម្នាក់គឺមិនទាន់គ្រប់គ្រាន់សម្រាប់ក្រុមនេះ ដើម្បីត្រលប់ទៅរកការប្រកួតប្រជែងពានរង្វាន់បាននៅឡើយទេ។
បើតាមលោក Ferdinand ដែលជាអតីតកីឡាករឆ្នើមម្នាក់ក្នុងក្របខណ្ឌ Premier League នេះ បាននិយាយថាក្រុម Man Utd ត្រូវការកីឡាករ២នាក់ទៀតគឺ Kane និង Sancho ។
ខ្សែប្រយុទ្ធរបស់ក្រុម Spurs គឺពិតជាកីឡាករនាំលេងនិងរកគ្រាប់បាល់បានល្អណាស់សម្រាប់ក្រុមនៅតំបន់ខាងលើ។ ដោយឡែកសម្រាប់ Sancho វិញ លេងស្លាបបានល្អ និងជួយជំរុញការប្រយុទ្ធឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែម១កម្រិតទៀត។
មានកីឡាករ២នាក់បន្ថែមនេះទៀត ទើបអាចធ្វើឱ្យក្រុម Man Utd អាចប្រជែងពានរង្វាន់ជាមួយក្លឹបដទៃទៀតបាន៕