Social Network

ដំណឹង​ថ្មី! ក្រសួង​អប់រំប្រកាស​ផ្អាក គ្រប់​សកម្មភាព​កីឡា តាម​ទី​សាធារណៈ និង​ឯកជន

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសំណើប្រកាសផ្អាកការលេងកីឡា ឬហាត់ប្រាណគ្រប់ប្រភេទមានលក្ខណៈប្រមូលផ្ដុំ នៅតាមកីឡដ្ឋានសាធារណៈ និងឯកជនជាបណ្ដោះអាសន្ន។

សំណើប្រកាសផ្អាកនេះ ក្រសួងធ្វើឡើងក្នុងស្មារតីបង្កើនការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់ស្ថានភាពរីករាលដាលនេះត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីអំពី ការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណជាបណ្ដោះអាសន្ន និងការកំណត់ការលេងកីឡា ឬហាត់ប្រាណ លក្ខណៈប្រមូលផ្ដុំលើសពី១០នាក់រួចមកហើយ៕